logo
DONATE
tree

សេវាកម្មរបស់ពួកយើង

ការពិគ្រោះយោបល់

image3 3
យើងជឿទៅលើវិធីសាស្ត្រដែលអាចជួយទៅដល់គ្រប់ជ្រុងជ្រោយសម្រាប់ការពិគ្រោះយោបល់ដោយភ្ជាប់ជាមួយការថែទាំដល់បុគ្គលម្នាក់ៗលើផ្នែកវីញ្ញាញ ព្រលឹង និងរាងកាយ ដោយប្រើប្រាស់គ្រោងនៃឧបករណ៍ជាមូលដ្ឋាននៃភាពពេញលេញរបស់ជីវិតគ្រីស្ទបរិស័ទ ឬ វិធីសាស្រ្តCWF។ យោងទៅលើការវាយតម្លៃនៃជំនួបលើកតំបូង យើងនឹងផ្តល់ការធ្វើការពិគ្រោះយោបល់ទៅតាមវិធីសាស្រ្តដ៏សមរម្យបំផុតដោយអាស្រ័យតាមជំនឿ និងតាមតម្រូវការរបស់អតិថិជន ថាតើយើងត្រូវផ្តល់សេវាពិគ្រោះយោបល់តាមលក្ខណៈបច្ចេកទេសពេទ្យផ្លូវចិត្ត ឬសេវាពិគ្រោះយោបល់តាមបែបគ្រីស្ទបរិស័ទ។
យើងផ្តល់ការពិគ្រោះយោបល់ដល់កុមារ និងយុវជនផងដែរ អាពាហ៌ពិពាហ៌ និងគ្រួសារ និងការព្យាបាលជាក្រុម។

កម្មវិធីថែទាំបុគ្គលិក

កម្មវិធីថែទាំបុគ្គលិក

យើងបង្កើតអោយមានបរិយាកាសនៃការសម្រាក ភាពស្រស់ស្អាត និងការស្តារឡើងវិញ សម្រាប់ក្រុមតូច ដោយមានរយៈពេលពេញមួយថ្ងៃនៃការថែទាំ។ នេះជាពេលដែលអ្នកទទួលបានការស្តារឡើងវិញផ្នែកវិញ្ញាណ ព្រលឹង និង រាងកាយ។

 សកម្មភាពរួមមានៈ ការស្វាគមន៍ ការណែនាំ ការបង្រៀនអំពីការស្គាល់អំពីខ្លួនឯង និងការវាយតម្លៃមកលើខ្លួនឯង ការអធិស្ឋានដោយស្ងាត់ស្ងៀម(ការចំណាយពេលដាច់ដោយឡែកជាមួយព្រះ) និងការអធិស្ឋានសម្រាប់ការព្យាបាលពីខាងក្នុង ហើយយើងនឹងផ្តល់ជូននូវអាហារ និងអាហារសំរ៉ន់ដ៏ឆ្ងាញ់ពិសារ។

IMG 28561 v2
IMG 4370

ជំនួបជាមួយព្រះរបស់ក្រុមស្ត្រី

ស្ត្រីៗចូលចិត្តការជួបជុំដើម្បីរៀនពីគ្នា និងលើកទឹកចិត្តគ្នា រំសាយអារម្មណ៍តានតឹង ឬគ្រាន់តែមានពេលសប្បាយរីករាយ និងសម្រាកដោយការចំណាយពេលពេញមួយថ្ងៃជាមួយព្រះជាម្ចាស់ និងជាមួយគ្នាទៅវិញទៅមក។

វគ្គហ្វឹកហ្វឺន

វគ្គហ្វឹកហ្វឺនរបស់យើងអាចធ្វើនៅទីតាំងរបស់អង្គការដៃគូ ឬនៅមជ្ឈមណ្ឌលពិគ្រោះយោបល់ផ្ទះអយស៊ីស

កម្មវិធីហ្វឹកហ្វឺនអ្នកពិគ្រោះយោបល់ CWF

យើងប្រើគ្រោងនៃឧបករណ៍ជាមូលដ្ឋាននៃភាពពេញលេញរបស់ជីវិតគ្រីស្ទបរិស័ទ ការហ្វឹកហ្វឺននេះ គឺត្រូវចំណាយពេល២ សប្តាហ៍ពេញ គឺ៦០ម៉ោង មានវិញាបនប្រ័តសម្រាប់កម្មវិធីហ្វឹកហ្វឺននេះពីព័ន្ធកិច្ចជីវិតពេញលេញ និងពីសាលាព្រះគម្ពីរប៊្រីស ប៊ែន អូស្ត្រាលី។ កម្មវិធីនេះគឺសម្រាប់អ្នកដែលកំពុងតែធ្វើការជាអ្នកពិគ្រោះយោបល់ ឬអ្នកដែលចាប់អារម្មណ៍ចង់ក្លាយទៅជាអ្នកពិគ្រោះយោបល់នៅកន្លែងធ្វើការ ឬព័ន្ធកិច្ចរបស់ពួកគាត់។ វគ្គហ្វឹកហ្វឺននេះនឹងជួយបំពាក់បំប៉ន ដោយវិធីសាស្រ្តដែលអាចជួយទៅដល់គ្រប់ជ្រុងជ្រោយសម្រាប់ការធ្វើការពិគ្រោះយោបល់។
IMG 4317
IMG 4296

វគ្គសិក្ខាសាលាផ្សេងៗ

យើងមានវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំលើមុខវិជ្ជាទាំងនេះ:
ការព្យាបាលនៅក្នុងជម្រៅចិត្ត: ការព្យាបាលនៅផ្នែកខាងក្នុង
តើខ្ញុំអាចជាសះស្បើយដោយរបៀបណា? ការប៉ះទង្គិចផ្លូវចិត្ត និងការព្យាបាលផ្លូវចិត្ត
ការផ្សះផ្សាទំនាក់ទំនង: អាពាហ៍ពិពាហ៍ និងគ្រួសារ
តើខ្ញុំជានរណា? ការស្គាល់អំពីខ្លួនឯង និងអត្តសញ្ញាណខ្លួនឯង

footer-logo
ផ្ទះលេខ H129 និង H131ផ្លូវអាយ៉ាមិ បូរីអារ៉ាតាហ្កាដិនរ៉េស៊ីដេនស៍ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Navigation

ចុចលីងនេះដើម្បីទទួលបានពត៌មានថ្មីៗពីពួកយើង
Footer Subscribe Form ( KM )
Copyright © Oasis House Cambodia. All rights reserved. Website Created by Ponleu Domboung Design.