logo
DONATE
flower

ការអភិវឌ្ឃន៍ផ្នែកវិញ្ញាណរបស់ផ្ទះអយស៊ីសកម្ពុជា និងការពិគ្រោះយោបល់គ្រីស្ទបរិស័ទ

ទស្សនវិស័យរបស់ផ្ទះអយស៊ីសកម្ពុជា គឺធ្វើជាជំនួយទៅដល់កិច្ចការរបស់ព្រះគ្រីស្ទ ដើម្បីនាំមកនូវការព្យាបាលដល់ប្រជាជាតិកម្ពុជា! យើងចង់ឃើញប្រទេសកម្ពុជាក្លាយជាប្រជាជាតិមួយដ៏អស្ចារ្យ មានឈ្មោះដ៏អស្ចារ្យ និងពេញទៅដោយព្រះពរដ៏អស្ចារ្យ ដោយយោងទៅតាមព្រះគម្ពីរលោកុប្បត្តិ១២:១-៣។
ស្វែងយល់បន្ថែមទៀតអំពីពួកយើង

ការពិគ្រោះយោបល់.

កម្មវិធីថែទាំបុគ្គលិក.

វគ្គហ្វឹកហ្វឺន.

សូមមើលសាវាកម្មរបស់ពួកយើង

សំណួរដែលត្រូវបានសួរជាញឹកញាប់

ក.សំណួរៈ ប្រសិនបើអ្នកមិនមានលទ្ធភាពបង់ថ្លៃសេវាពិគ្រោះយោបល់?

ចម្លើយៈ
ទោះបីជាយើងមានស្តង់ដាតម្លៃក៏ពិតមែន ក៏គោលការរបស់ផ្ទះអយស៊ីសមិនបោះបង់អតិថិជនណាមួយ ដោយសារតែគាត់មិនមានលទ្ធភាពបង់ប្រាក់នោះឡើយ គឺយើងនឹងបើកដួងចិត្តសម្រាប់ការចរចារសម្រុះសម្រួល។

ខ. សំណួរៈ តើអ្នកត្រូវតែជាគ្រីស្ទបរិស័ទ ទើបអាចទទួលសេវាពិគ្រោះយោបល់ពីផ្ទះអយស៊ីសបាន?

ចម្លើយៈ
ផ្ទះអយស៊ីសគឺជាមជ្ឈមណ្ឌលពិគ្រោះយោបល់គ្រីស្ទបរិស័ទ ហើយអ្នកពិគ្រោះយោបល់គឺជាគ្រីស្ទបរិស័ទ តែចំពោះអតិថិជនគឺអាចមកពីជំនឿ និង សាសនាផ្សេងៗ។

គ.សំណួរៈ តើផ្ទះអយស៊ីសមានបុគ្គលិកស្ម័គ្រចិត្តឬទេ? តើពួកគាត់មានគុណសម្បត្តិអ្វីខ្លះ និងមានការប្តេជ្ញាចិត្តខ្ពស់កម្រិតណាសម្រាប់ធ្វើការស្ម័គ្រចិត្តនៅផ្ទះអយស៊ីស?

ចម្លើយៈ
នៅពេលថ្មីៗនេះ ផ្ទះអយស៊ីសមានបុគ្គលិកស្ម័គ្រចិត្តមួយចំនួន ដែលមានការប្រជុំគ្នាជាមួយបុគ្គលិកទាំងអស់រាល់ថ្ងៃសៅរ៍ដើមខែនីមួយៗ។ អ្នកត្រូវតែឆ្លងកាត់ការសម្ភាសន៍ ប៉ុន្តែយើងពិតជាត្រូវការបុគ្គលិកស្ម័គ្រចិត្តបន្ថែមទៀតសម្រាប់ចូលរួមជាមួយពួកយើង។ អ្នកអាចធ្វើការទំនាក់ទំនងមកកាន់បុគ្គលិករដ្ឋបាលសម្រាប់ពត៌មានបន្ថែមទៀត។

ឃ. សំណួរៈ តើធ្វើដូចម្តេចដើម្បីចុះអនុស្សារណៈជាដៃគូជាមួយផ្ទះអយស៊ីស?

ចម្លើយៈ
អ្នកអាចរៀបចំការណាត់ជួបដើម្បីពិភាក្សាអំពីតម្រូវការនៃស្ថាប័នរបស់អ្នក និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងទៅវិញទៅមក បន្ទាប់មកអ្នកអាចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយលក្ខខណ្ឌរបស់ផ្ទះអយស៊ីស ដែលកំណត់ជាមួយអង្គការរបស់អ្នក ដោយមានការបញ្ចុះតម្លៃ ៥0% សម្រាប់ អង្គការក្នុងស្រុក សមាជិកក្រុមជំនុំ និងសិស្ស និស្សិត និងមានការបញ្ចុះតម្លៃ២០%សម្រាប់អង្គការអន្តរជាតិ ទៅលើសេវាពិគ្រោះយោបល់។ ចំពោះអង្គការដៃគូក៏អាចទទួលបានការបញ្ចុះតម្លៃសម្រាប់កម្មវិធីថែទាំបុគ្គលិកផងដែរ។

ព្រឹត្តិការណ៍ផ្សេង

ដើម្បីទទួលបានពត៌មានថ្មីៗសម្រាប់ព្រឹត្តិការណ៍នាពេលខាងមុខ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកដោយចុចលីងនៅខាងក្រោម
iphone

រូបភាព និងវីដេអូ

ឆែកមើលបន្ថែមទៀត
footer-logo
ផ្ទះលេខ H129 និង H131ផ្លូវអាយ៉ាមិ បូរីអារ៉ាតាហ្កាដិនរ៉េស៊ីដេនស៍ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Navigation

ចុចលីងនេះដើម្បីទទួលបានពត៌មានថ្មីៗពីពួកយើង
Footer Subscribe Form ( KM )
Copyright © Oasis House Cambodia. All rights reserved. Website Created by Ponleu Domboung Design.